អំបុកកំពង់ធំ” ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ម៉ាកសម្គាល់ ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម  នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ។


ថ្លែងក្នុងពិធីនោះដែរ លោកសុខ លូ អភិបាលខេត្ត បានលើកឡើងថា ការបង្កើតម៉ាក ឬនិមិត្តសញ្ញានៃអំបុកកំពង់ធំនៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ និងបានផ្តាំផ្ញើដល់ពលរដ្ឋដែលជាអ្នកផលិតអំបុកនៅក្នុងខេត្តកំពង់ធំទាំងអស់ សូមរក្សាអនាម័យ ការស្លៀកពាក់ឲ្យបានសមរម្យ ត្រូវធ្វើការរើសពូជស្រូវ ការរក្សាគុណភាពអំបុកឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះអំបុកកំពង់ធំឲ្យបានយូរអង្វែង។ 


 ជាមួយគ្នានោះលោក អ៊ុក ប្រជា  បានលើកឡើងពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមអ្នកផលិតអំបុកកំពង់ធំ បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព “អំបុកកំពង់ធំ” អត្ថន័យនៃរូបសញ្ញាម៉ាកសមូហភាព “អំបុកកំពង់ធំ” និងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និង សវនករ “ក្រុមអ្នកផលិតអំបុកកំពង់ធំ” ដែលមានរហូតដល់ ៨៧គ្រួសារ ស្ថិតនៅឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ