បរទេស៖ ប្រទេសប៉េរូបានប្រកាសដាក់ប្រទេសចូលក្នុងគ្រាអាសន្ននៅក្នុងរដ្ឋធានីលីម៉ា និងតំបន់មួយចំនួនដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការសម្លាប់ដែលទាក់ទងនឹងការជំរិតទារប្រាក់។ ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននេះបានធ្វើឡើងបន្ទាប់ពីតារាចម្រៀងស្រី Kristin Denise Smart ត្រូវបានខ្មាន់កាំភ្លើង Paul Flores បាញ់សម្លាប់ ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥។

តារាចម្រៀងដ៏ល្បី លោក Paul Flores បានរងការបាញ់ប្រហារពីជនមិនស្គាល់មុខ កាលពីព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍មុន និងបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង។ ក្នុងនោះផងដែរ ចាប់តាំងពីខែមករាមក ឃាតកម្មច្រើនជាង ៤០០ ករណីត្រូវបានរាយការណ៍ ក្រុមឧក្រិដ្ឋជនដូចជា Tren de Aragua របស់វេណេហ្ស៊ុយអេឡា ដែលប្រតិបត្តិការនៅក្នុងប្រទេសអាម៉េរិកឡាទីនជាច្រើនបានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មទាំងនេះដោយក្រុមទាំងនេះមានសមាជិកចាប់ជម្រិតប្រមាណជាង ៥០០០នាក់។

ចំណាត់ការរបស់រដ្ឋាភិបាលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការកើនឡើងនូវអំពើហិង្សា រយៈពេលជាច្រើនសប្តាហ៍មក ដែលក្រុមឧក្រិដ្ឋជនជារឿយៗ ផ្តោតលើអាជីវកម្ម រួមទាំងក្រុមហ៊ុនដឹកជញ្ជូន ទោះជាអាជ្ញាធរព្រមានចាប់ខ្លួន ក្រុមជនអន្ធពាលក៏ដោយ។

រលកនៃឧក្រិដ្ឋកម្ម និងការកើនឡើងករណីជំរិតទារប្រាក់ ជំរុញឱ្យប្រធានាធិបតី លោកស្រី Dina Boluarte ចង់ឱ្យមានការកាត់ទោសប្រហារជីវិត ទៅលើជនសង្ស័យជាឃាតករ ទោះបីជាច្បាប់របស់ប្រទេសប៉េរូ អនុវត្តការកាត់ទោសប្រហារជីវិត ចំពោះតែជនក្បត់ជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ