ទាហានថៃម្នាក់បាញ់សម្លាប់មន្ត្រីជាន់ខ្ពស់ពីរនាក់ ក្នុងការបាញ់ប្រហារនៅទីបញ្ជាការយោធា នៅទីក្រុងបាងកក
(ថៃ)៖ទាហានថៃម្នាក់ បានបាញ់សម្លាប់មន្ត្រីយោធាជាន់ខ្ពស់ពីរនាក់ និងម្នាក់ទៀតរងរបួស នៅទីស្នាក់ការយោធាក្នុងទីក្រុងបាងកក។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២។
មន្ត្រីប៉ូលិស និងយោធាបាននិយាយថា ការវាយប្រហារនេះបានកើតឡើង នៅមហាវិទ្យាល័យកងទ័ពភូមិន្ទថៃ បញ្ជាការហ្វឹកហ្វឺនកងទ័ពក្នុងរដ្ឋធានីបាងកករបស់ប្រទេសថៃ។យោធាថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Yongyuth Mungkornkim ដែលមានឋានន្តរស័ក្តិវរសេនីយ៍ទោ បានបើកការបាញ់ប្រហារទៅលើមន្ត្រីយោធាបីនាក់ជាមួយនឹងកាំភ្លើងខ្លី។
សេចក្តីថ្លែងការណ៍បានអោយដឹងថា ជនរងគ្រោះមានឈ្មោះថា វរសេនីយ៍ទោ Nopparat Inthasunthorn andវរសេនីយ៍ទោ Prakarn Sinsong ។នាយករដ្ឋមន្ត្រីស្តីទី លោក Prawit Wongsuwan បា នប្រាប់អ្នកយកព័ត៌មានថា ប៉ូលីសកំពុងស៊ើបអង្កេតពីមូលហេតុ ដែ លបណ្តាលឱ្យមាន ការបាញ់ប្រហារនេះ៕SP