វៀតណាម៖ សាកសពមនុស្សចំនួន ៧នាក់ត្រូវបានអាជ្ញាធរវៀតណាមរកឃើញអណ្តែតទើរនៅលើឆ្នេរសមុទ្រនៅក្នុងកោះ Phu Quoc (កោះត្រល់) ភាគខាងត្បូងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ក្នុងនោះសាកសពមនុស្ស ២នាក់ត្រូវបានគេរកឃើញដំបូងនៅលើឆ្នេរ Bai Truong និងសាកសព ៥នាក់ផ្សេងទៀតត្រូវបានគេបន្តរកឃើញជាបន្ដបន្ទាប់នៅតំបន់ក្បែរៗនោះ ដោយសាកសពទាំងអស់គឺមានសភាពស្អុយរលួយមិនអាចសម្គាល់អត្តញ្ញាណបាននោះទេ។

សាកសពទាំងនោះ គេសង្ស័យថាអាចជាសាកសពរបស់ជនរងគ្រោះនៅក្នុងឧប្បតិ្តហេតុលិចទូកមួយដែលពោរពេញទៅដោយជនជាតិចិននៅក្បែរឆ្នេរសមុទ្រខេត្តព្រះសីហនុក្នុងប្រទេសកម្ពុជាកាលពីមួយសប្តាហ៍មុន ។ ក្រោយពីហេតុការណ៍នោះពលរដ្ឋវៀតណាមនៅលើកោះ Phu Quoc ដែលជាអ្នកនេសាទត្រីក៏បានជួយសង្គ្រោះពលរដ្ឋចិនចំនួន ៩នាក់ផងដែរ នៅពេលដែលឃើញពួកគេអណ្ដែតនៅលើផ្ទៃទឹក។  

ដោយឡែកពលរដ្ឋចិនដែលនៅរស់រានមានជីវិតមួយរូបបានអះអាងប្រាប់អាជ្ញាធរវៀតណាមថា ពួកគេបានធើ្វដំណើរមកពីខេត្តហ្វូជៀនប្រទេសចិនសំដៅមកដែនសមុទ្រប្រទេសកម្ពុជាដើម្បីនេសាទត្រី  ប៉ុន្តែទូករបស់ពួកគេក៏បានលិចនៅចម្ងាយប្រមាណជាង ៥០គីឡូម៉ែត្រពីកោះ Phu Quoc ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ