FBI ចាប់ខ្លួនបុរសជនជាតិអាហ្វហ្គានីស្ថានម្នាក់ ដែលត្រូវបានបំផុសគំនិតដោយអង្គការសកម្មប្រយុទ្ធរដ្ឋឥស្លាម លើការរៀបចំផែនការ វាយប្រហារក្នុងថ្ងៃបោះឆ្នោត
អាមេរិក៖ ក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងនៅថ្ងៃអង្គារថា FBI បានចាប់ខ្លួនបុរសជនជាតិ អាហ្វហ្គានីស្ថានម្នាក់ ដែលមន្ត្រីនិយាយថា ត្រូវបានបំផុសគំនិតដោយអង្គការ សកម្មប្រយុទ្ធរដ្ឋឥស្លាម ហើយកំពុងរៀបចំផែនការ វាយប្រហារនៅថ្ងៃបោះឆ្នោត សំដៅលើហ្វូងមនុស្ស ដ៏ច្រើននៅក្នុងសហរដ្ឋអាមេរិក ។
បើតាមការឱ្យដឹងពីមន្ត្រីនៃ ក្រសួងយុត្តិធម៌អាមេរិក បញ្ជាក់ថា បុរសរូបនោះ មានឈ្មោះ Nasir Ahmad Tawhedi អាយុ ២៧ ឆ្នាំ មកពីទីក្រុង Oklahoma រដ្ឋ Oklahoma បានប្រាប់អ្នកស៊ើបអង្កេត បន្ទាប់ពីការចាប់ខ្លួនកាលពីថ្ងៃចន្ទថា គាត់បានរៀបចំផែនការ វាយប្រហាររឱ្យស្របនឹងថ្ងៃបោះឆ្នោត នៅខែក្រោយហើយថា គាត់និងអ្នករួមគំនិតជាអនីតិជន ដែលរំពឹងថា នឹងស្លាប់ក្នុងនាមជំនឿ , នេះបើយោងតាមឯកសារចោទប្រកាន់។
Tawhedi ដែលបានចូលសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ តាមទិដ្ឋាការជនអន្តោប្រវេសន៍ពិសេស បានចាត់វិធានការក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីជំរុញផែនការវាយប្រហាររបស់គាត់ រួមទាំងដោយបញ្ជាទិញកាំភ្លើង AK-47 , ការទូទាត់ទ្រព្យសម្បត្តិគ្រួសាររបស់គាត់ និងទិញសំបុត្រសម្រាប់ប្រពន្ធ និងកូនរបស់គាត់ ដើម្បីធ្វើដំណើរទៅប្រទេសអាហ្វហ្គានីស្ថាន៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង