ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិថ្នាក់មន្ត្រីនគរបាល ថ្នាក់ឧត្តមសេនីយ៍ ចំនួន ២រូប ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឲ្យមកត្រឹមពលបាលត្រី។
យោងតាមព្រះរាជក្រឹត្យ បានបញ្ជាក់ថា មន្ដ្រីទាំង ២រូបនោះ រួមមាន៖ លោកឧត្តមសេនីយ៍ឯក យិន គារ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឲ្យមកត្រឹមថ្នាក់ពលបាលត្រី, លោកឧត្តមសេនីយ៍ទោ សុខ បូរ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឲ្យមកត្រឹមថ្នាក់ពលបាលត្រី៕EB