អាជ្ញាធរជាតិអប្សរា៖ប្រទះឃើញត្រីអារ៉ាប៉ៃម៉ាក្នុងកសិន្ធុប្រាសាទអង្គរវត្ដ មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាម៉េរិកខាងត្បូង
2 ឆ្នាំ មុន
ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរា ចេញប្រកាសព័ត៌មាន ករណីប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapaima) ជាប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាម៉េរិកខាងត្បូង បានងាប់នៅក្នុងកសិន្ធុប្រាសាទអង្គរវត្ដ ដោយសារធម្មជាតិ។នេះបើតាមសេចក្តីប្រកាសដែលចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រុមងការងារបានស្រង់យកត្រីមកលើច្រាំង ជូនអ្នកជំនាញដើម្បីពិនិត្យ និងកប់នៅខាងជើងនៃកសិន្ធុប្រាសាទអង្គរវត្ដ ។ត្រីនេះជាប្រភេទត្រីស៊ីត្រីតូចជាអាហារហើយត្រូវបានមហាជនលួចយកមកពរលែងក្នុងកសិន្ធុប្រាសាទអង្គរវត្ដពាក់ព័ន្ធនឹងបញ្ហានេះអាជ្ញាធរធ្លាប់បានចេញសេចក្តីណែនាំរួចមកហើយ ហាមឃាត់ការព្រលែងត្រីចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ដដែលពុំមែនជាប្រភេទត្រីក្នុងស្រុក៕