(សៀមរាប)៖ សេចក្ដីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០​២៣​នេះ​​ មានហេតុការណ៍បាញ់ប្រហារមួយកើតឡើង នៅក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងហេតុ​ការណ៍​នេះ មានបុរសម្នាក់បាញ់សម្លាប់ប្រពន្ធ និងបងថ្លៃ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ បង្កឲ្យមា​នការភ្ញា​ក់ផ្អើលយ៉ាងខ្លាំង។

 

សាក្សីនៅ​កន្លែងកើតហេតុ បានអះអាងថា ដើមឡើយខ្មាន់កាំភ្លើង បានបាញ់ប្រពន្ធនៅក្នុងផ្ទះ រួចដើ​រ​ទៅបាញ់បងថ្លៃដែលកំពុងអង្គុយលក់បន្លែ ទើបបាញ់ក្បាលខ្លួនឯងតាមក្រោយដើម្បីបញ្ចប់ជីវិត។​ប្រភព​ព័​ត៌មានបានបន្ដទៀតថា ខ្មាន់កាំភ្លើង និងប្រពន្ធទើបតែលែងលះគ្នា  ហើយការបាញ់ប្រហារនេះ សង្ស័​យផ្ដើ​​ម​ចេញពីជម្លោះទ្រព្យសម្បត្តិ។ យ៉ាងណាក៏ដោយ សមត្ថិច្ចមិនទាន់បញ្ជា​ក់លម្អិតនៅឡើយទេ​ជុំវិញហេតុ​ការណ៍នេះ។

 

ក្រោយកើតហេតុ ប្រពន្ធ និងបងថ្លៃរបស់ខ្មាន់កាំភ្លើង ត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅមន្ទីរពេទ្យ ខណៈ​ខ្មាន់កាំភ្លើងទំនងស្លាប់នៅកន្លែងកើតហេតុ ដោយសារបាញ់ខ្លួនឯងចំក្បាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ