ភ្នំពេញ៖នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួ​ងម​ហាផ្ទៃ និងជាប្រធាន (គ.ជ.​អ.ប) អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី២០ របស់​គ​ណៈ​​កម្មាធិការជាតិស​ម្រាប់ការ​អភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយ​មាន​កា​​រអញ្ជើញចូលរួមពី ឯក​ឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុ​រដ្ឋ​លេខាធិការ និងថ្នាក់​ដឹ​កនាំ ព្រ​មទាំងមានមន្ត្រី​ពាក់​ព័ន្ធជាច្រើនរូបផងដែរ។

គ.ជ.អ.ប ត្រូវបានបង្កើតឡើងដើម្បីជំរុញការអនុវត្តច្បាប់រៀបចំអង្គការឆ្នាំ២០០៨ (ច្បាប់ស្តីពី​ការគ្រប់​គ្រ​ង​រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ)។ ច្បាប់នេះ នឹងនាំមកនូវការផ្លាស់ប្ដូរយ៉ាងសំ​ខាន់ក្នុ​ងដំ​ណើ​រការអភិបាលកិច្ចនៅកម្ពុជា និងដំណើរការនៃការផ្តល់សេវានានាជូនប្រជាពលរដ្ឋ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ