មនុស្ស១០នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារនៅជិតរដ្ឋ Los Angeles បន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន
អាមេរិក៖មន្ត្រីអនុវត្តច្បាប់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាបានសម្រុកចូលរថយន្តកុងតឺន័រដែលសង្ស័យថាត្រូវបានបើកដោយខ្មាន់កាំភ្លើងដែលបានបើកការបាញ់ប្រហារទៅលើស្ទូឌីយ៉ូរាំរបាំបាឡេ ដោយបានសម្លាប់មនុស្ស ១០ នាក់ និងរបួស ១០ នាក់ទៀត បន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិនដែលបានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់។
ប៉ូលិសបានឡោមព័ទ្ធរថយន្តកុងតឺន័រជាមួយរថយន្តយុទ្ធសាស្ត្រ និងរថយន្តដឹកគ្រាប់បែកជាច្រើនម៉ោង ប៉ុន្តែសមត្ថកិច្ចមិនទាន់កំណត់អត្តសញ្ញាណមនុស្សនៅក្នុងរថយន្តបាននៅឡើយទេ។ ក្នុងនោះ លោក Robert Luna មេបញ្ជាការក្នុងរដ្ឋ Los Angeles បានបញ្ចេញរូបថតបុរសអាស៊ីម្នាក់ពាក់មួករោមចៀម ដែលត្រូវបានគេជឿថាជាជនសង្ស័យ។
ការបាញ់ប្រហារដ៏ធំនេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍នៅឯក្លឹបរាំរបាំបាឡេមួយនៅលើផ្លូវ Garvey Avenue ក្នុងទីក្រុង Monterey Park ដែលជាទីក្រុងអាស៊ីអាមេរិកភាគច្រើន នៃទីក្រុង Los Ange les ។នៅក្នុងសន្និសិទសារព័ត៌មានប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារនេះ ប៉ូលីសក្នុងLos Ang eles លោក Robert Luna បាននិយាយថា បុរស៥នាក់ និងស្ត្រី ៥នាក់បានស្លាប់នៅកន្លែងកើតហេតុ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង