បាងកក៖ តំបន់ជាង៧០ក្នុងទីក្រុងបាងកកនៃប្រទេសថៃ បានរាយការណ៍ថា កំហាប់ខ្យល់ពុល PM2.5 បានឈានដល់ ៩០មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។នេះបើតាមការចេញផ្សាយរបស់បាងកក ប៉ុស្តិ៍ នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

 

ដែនកំណត់សុវត្ថិភាពរបស់ប្រទេសថៃគឺ ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ខណៈកម្រិតខ្ពស់នៃ PM2.5 នឹងបង្កហានិភ័យដល់សុខភាព ជាពិសេសសម្រាប់អ្នកដែលមានជំងឺសួតរ៉ាំរ៉ៃ។​នាយកដ្ឋាន​​ឧតុនិ​យមថៃ (TMD) ព្យាករថា កំហាប់ខ្យល់ពុល PM2.5 នឹងកើនឡើងពាសពេញប្រទេស ដោយសា​រធាតុពុល នៅកកកុញក្នុងខ្យល់ដែលនៅទ្រឹង។

 

ក្នុងនោះ គេហទំព័រ iqair.com បានរាយការណ៍ពីសន្ទស្សន៍គុណភាពខ្យល់ (AQI) របស់ទីក្រុងបាងកក​នៅកម្រិ​ត១៩៨គិ​តត្រឹមម៉ោង៩ព្រឹកថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យ បាងកក ក្លាយជាទីក្រុង​ដែលមានកា​របំពុលខ្លាំងបំផុតលំដាប់ទីបីនៅក្នុងពិភពលោក៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ