ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា អតីតជាឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។

សូមរំលឹកថា ជប៉ុន គឺជាដៃគូអភិវឌ្ឍន៍មួយដែលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងអភិវឌ្ឍនានាជាច្រើននៅក្នុងប្រទេស ទាំងផ្នែកទន់ និងផ្នែករឹង ទាំងជំនួយមានសំណង និងឥតសំណង ក៏ដូចជាការវិនិយោគពីផ្នែកឯកជន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ