បរទេស៖ យោងតាមទិន្នន័យដែលដកស្រង់ដោយគេហទំព័រ Ranking Royal បានបង្ហាញថា ប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជា​ ស្ថិតនៅចំណាត់ថ្នាក់លេខ៦ ជាកន្លែងមើលថ្ងៃលិចល្អផ្តាច់គេ​លើពិភពលោក។

 ប្រាសាទអង្គរវត្ត ទទួលបានសំឡេង ២៥៩៦ ឈរនៅលើប៉ម Eiffel របស់ប្រទេសបារាំង ដែលទទួ​លបាន​សំឡេង ២៥៥៧។​ ​យ៉ាងណាមិញ កន្លែងដែលជាប់លេខ១ សម្រាប់មើលថ្ងៃលិចល្អ​ផ្តាច់​គេលើលោក គឺបានទៅលើទីលាន Mallory ក្នុងរដ្ឋ Florida នៃ សហរដ្ឋអាមេរិក ដោយទទួលបាន​សំឡេង ៩៨១១។

 

បន្ទាប់មក លេខ២ បានទៅលើ អគារ Burj Khalifa នៃប្រទេសអារ៉ាប់រួម ទទួលបាន ៥២៧៥សំឡេង, លេខ៣ គឺទីលាន Piazzale Michelangelo នៃប្រទេសអ៊ីតាលី (៣៤៤០សំឡេង), លេខ៤គឺប្រាសាទ Tanah Lot នៃប្រទេសឥណ្ឌូណេស៊ី (៣២៦៥ សំឡេង) និងលេខ៥គឺ ឆ្នេរ Mindil នៃប្រទេសអូស្រ្តាលី (២៧០២ សំឡេង)។

គួរបញ្ជាក់ជាថ្មី កាលពីប៉ុន្មានខែមុន គេហទំព័រចក្រភពអង់គ្លេស Mornings.co.uk បានប្រមូលទិន្នន័​យពីក្រុមហ៊ុ​នទេសចរណ៍អាមេរិក Tripadvisor ដែលបង្ហាញថា ប្រាសាទអង្គរវត្ត បានជាប់ជា​កន្លែងល្អបំផុតសម្រាប់មើលថ្ងៃរះ។ពេលនោះ ប្រាសាទ​អង្គរវត្ត ទទួលបានសំឡេងចំនួន ១០៤០៤ ពោលគឺទទួលបានសំឡេងគាំទ្រលើសទីតាំងនៅចំណាត់ថ្នាក់លេខ២ ដល់ទៅជាងទ្វេដងឯណោះ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ