កូរ៉េខាងត្បូង៖ កាសែតកូរ៉េខាងត្បូងមួយបានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង​បា​ន​ឈា​​នដល់កិច្ចព្រមព្រៀងមួយកាលពីខែមុន ដោយអោយសហរដ្ឋអាមេរិកខ្ចីគ្រាប់កាំភ្លើងធំទំហំ ១៥៥ មីលីម៉ែត្រ ចំនួន ៥០០.០០០ គ្រាប់ ដែលអាចផ្តល់ឱ្យទីក្រុងវ៉ាស៊ីនតោន​នូវភាពបត់បែន​កាន់​តែច្រើ​នជាងមុនក្នុងការផ្គត់ផ្គង់គ្រាប់រំសេវដល់ប្រទេសអ៊ុយក្រែន។

 ជាក់ស្តែង កាសែត DongA Ilbo បានដកស្រង់ប្រភពរដ្ឋាភិបាលដែលមិនបញ្ចេញ​ឈ្មោះដោយនិយា​យ​ថា កូរ៉េខាងត្បូងបានសម្រេចចិត្ត "ឱ្យខ្ចី" គ្រាប់រំសេវជំនួសឱ្យការលក់ ដើម្បីកាត់បន្ថយលទ្ធភាព​នៃកា​រ​ប្រើ​​​​​គ្រាប់ផ្លោងរបស់កូរ៉េខាងត្បូងក្នុងជម្លោះអ៊ុយក្រែន។ គ្រាប់ដែលអោយ​ខ្ចីនោះនឹ​ងត្រូ​វប្រើប្រាស់​ជា​ចម្បង​ដោយសហរដ្ឋអាមេរិកដើម្បីបំពេញស្តុករបស់អាមេរិក។ ដោយបានទិញគ្រាប់ចំនួន ១០០.០០០ គ្រាប់ កាលពីឆ្នាំមុន រដ្ឋាភិបាលសហរដ្ឋអាមេរិកបានស្នើសុំឱ្យទិញចំនួនដូចគ្នា ឬច្រើនជាងនេះ​នៅក្នុ​ង​ខែកុម្ភៈ ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូងបានស្វែងរកវិធី​មួយផ្សេងទៀតដើម្បីផ្គត់ផ្គង់គ្រា​ប់រំសេវ​ដល់​សម្ព័ន្ធមិត្តរបស់ខ្លួន។

 

ប្រភពដែលបានដកស្រង់សម្តីបន្ថែមថា "យើងបានជ្រើសរើសបង្កើនបរិមាណគ្រាប់ផ្លោងយ៉ាងសំខាន់ ប៉ុន្តែយកវិធីសាស្រ្តជួល បន្ទាប់ពីស្វែងយល់ពីរបៀបឆ្លើយតបទៅនឹងសំណើរបស់សម្ព័ន្ធមិ​ត្តឈាមដោ​យ​ស្មោះត្រង់ ខណៈពេលដែលប្រកាន់ខ្ជាប់នូវគោលការណ៍រដ្ឋាភិបាល​​នៃការមិនផ្តល់​អាវុ​ធ​ដ៍សាហាវ​ដល់​អ៊ុយក្រែន"។ ជាងនេះទៅទៀត ទាំងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានអះអាងថា ពួក​គេកំពុ​​ងចរចាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់កាំភ្លើងធំ ប៉ុន្តែមិនទាន់មានពាក្យផ្លូវការណាមួយថា តើកិច្ច​ព្រមព្រៀ​ងណាមួយត្រូវបានបញ្ចប់នោះទេ។

 ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា សម្ព័ន្ធមិត្តបាននិងកំពុងរិះរកមធ្យោបា​​យដើម្បីគាំទ្រ​អ៊ុយ​ក្រែន ដើម្បីជួយការពារសេរីភាពរបស់ខ្លួន ប៉ុន្តែបានបដិសេធមិនបញ្ជា​ក់ពីការពិភា​​ក្សាជាក់លា​ក់នោះ​ទេ។យ៉ាងណាម៉ិញ ទីភ្នាក់ងារសារព័ត៌មាន Yonhap បាននិយាយថា រដ្ឋមន្ត្រីការបរទេស លោក Park Jin បានប្រាប់អ្នកសារព័ត៌មានថា លោកមិនអាចបញ្ជាក់របាយការណ៍របស់កាសែតនេះបានទេ ប៉ុន្តែបានបន្ថែមថា ជំហររដ្ឋាភិបាលប្រឆាំងនឹងការផ្តល់ជំនួយដ៍សាហាវសម្រាប់អ៊ុយក្រែន នៅតែមិនផ្លាស់ប្តូរ។

 របាយការណ៍នេះបានលេចឡើងបន្ទាប់ពីការលេចធ្លាយឯកសារយោធាអាមេរិកដែលមានចំណាត់ថ្នាក់ខ្ពស់បង្ហាញពីការលំបាករបស់កូរ៉េខាងត្បូងដែលដាក់សម្ពាធពីសម្ព័ន្ធមិត្តលោកខាងលិចដើម្បីជួយផ្គត់ផ្គង់ជំនួយយោធាដល់អ៊ុយក្រែន និងគោលនយោបាយផ្ទាល់ខ្លួនរបស់ខ្លួនក្នុងការគេចចេញពីជម្លោះ។

កូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក និងជាអ្នកផលិតគ្រាប់រំសេវកាំភ្លើងធំ ប៉ុន្តែ​បានព្យាយាមជៀសវាងការបង្កជម្លោះជាមួយរុស្ស៊ី ដោយសារទំនាក់ទំនងសេដ្ឋកិច្ច និង​ឥទ្ធិពលរ​បស់​ទីក្រុងម៉ូស្គូលើកូរ៉េខាងជើង។ គួររំលឹកថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែល​កំពុ​ងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែនេះសម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ទីក្រុងសេអ៊ូលមិនបានផ្តល់អាវុធដ៍​សាហាវណាមួយដល់​អ៊ុយក្រែនទេ ហើយនឹងពង្រីកជំនួយមនុស្សធម៌ជំនួសវិញ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ