ថៃ៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ កាលពីវេលាម៉ោង ៦:១៥ នាទីល្ងាច មានឧបទ្ទវហេតុបាក់ស្ពានមួយ នៅត្រង់ចំណុចផ្លូវ Luang Phaeng ច្រកចេញចូលទល់មុខតំបន់ Lotus ក្នុងសង្កាត់ Thap Yao នៃខណ្ឌ Lat Krabang របស់ទីក្រុងបាងកក។ក្រុមបុគ្គលិកស្ថានីយ៍ពន្លត់អគ្គីភ័យ និងអ្នកជួយសង្រ្គោះរបស់ខណ្ឌ Lat Krabangមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការសង្គ្រោះមនុស្សនៅទីនោះ។ របាយការណ៍ភ្លាមៗបានឱ្យដឹងថាមានមនុស្សចំនួន៤នាក់រងរបួសស្រាល។

ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានរត់ភៀសខ្លួន ស្របពេលដែលតំបន់ជុំវិញនោះពោរពេញដោយធូលី និងផ្សែង បណ្ដាលមកពីការបាក់ស្ពាន។ អ្នកដំណើរក្បែរស្ពានបានថតវីដេអូមួយចំនួនបង្ហោះលើអ៊ីនធឺណិត ខណៈឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។

ក្រោយមកទៀតក៏មានសេចក្តីរាយការណ៍មកថា មានមនុស្សស្លាប់ ២នាក់ បានស្លាប់ និងមានអ្នករងរបួសជាច្រើនទៀត បូករួមទាំងជនរងគ្រោះនៅម្ដុំស្ថានីយ៍ប្រេងឥន្ធនៈ PTT ក្រោមស្ពាន ដែលធ្វើឱ្យចំនួនអ្នករបួសពិតប្រាកដ នៅមិនទាន់ច្បាស់លាស់នៅឡើយ។ ឥឡូវនេះ ក្រុមជួយសង្គ្រោះកំពុងរៀបចំសម្របសម្រួល ដើម្បីចាត់ថ្នាក់កម្រិតរងរបួស ហើយបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ