យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និងបាត់ខ្លួនមនុស្ស ១៨នាក់ បណ្ដាលមកពីបាក់ស្ពាននៅប្រទេសប្រេស៊ីល
2 ឆ្នាំ មុន
ម៉ាណូស៖ មានករណីបាក់ស្ពានមួយកន្លែងនៅប្រទេសប្រេស៊ីលបានបណ្តាលឲ្យស្លាប់មនុស្សចំនួន ៣នាក់ និង១៥នាក់ផ្សេងទៀតបានបាត់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ កញ្ញា ២០២២។
ស្ពាននេះតភ្ជាប់ទៅផ្លូវហាយវេ BR-319 នៅក្នុងទីក្រុង Careiro ស្ថិតនៅចម្ងាយជាង ១០០គីឡូម៉ែត្រពីរដ្ឋធានីម៉ាណូស (Manaus) នៃរដ្ឋអាម៉ាហ្សូណាស់ បានបាក់រលំ។ បើតាមអាជ្ញាធរប្រេស៊ីល មនុស្ស១៤នាក់ ក៏បានរងរបួសផងដែរ នៅក្នុងហេតុការណ៍បាក់ស្ពានខាងលើ ដែលកើតឡើងនៅពេលមានរថយន្ដជាច្រើន គ្រឿងបើកឆ្លងកាត់ ។
យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យបាក់ស្ពាននេះនៅឡើយទេ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងតាមស្វែងរកមនុស្ស១៥នាក់ ដែលបានបាត់ខ្លួន ៕