បាងកក៖ លោក Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគវិទ្យា នៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn បានបង្ហោះលើទំព័រ Facebook របស់គាត់ថា ករណីឆ្លងវីរុស Zika ជាច្រើន ត្រូវបានរកឃើញក្នុងទីក្រុងបាងកក សូម្បីតែនៅតាមប្រាសាទ។
ទោះបីជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតមិនបានផ្តល់តួលេខពិតនៃករណីឆ្លងក្នុងរាជធានីទេ ប៉ុន្តែសរសេរថា ការឆ្លង អាចបណ្តាលឲ្យស្លាប់មនុស្សមួយចំនួន។ វាក៏អាចបណ្តាលឲ្យកូនមានពិការភាពពីកំណើតផងដែរ ពោលគឺស្ត្រីមានផ្ទៃពោះដែលឆ្លងមេរោគហ្ស៊ីកា អាចផ្តល់កំណើតដល់កូន។
សូមបញ្ជាក់ថា រោគសញ្ញានៃវីរុសហ្ស៊ីកា គឺស្រដៀងនឹងជំងឺគ្រុនឈាមដែរ ប៉ុន្តែស្ថានភាពអ្នកជំងឺអាចស្រាលជាងបន្តិច ហើយមេរោគនេះ ក៏ចម្លងដោយសត្វមូសខ្លា ស្រដៀងទៅនឹងគ្រុនឈាមដូចគ្នា៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង