អាមេរិក ៖ លោក Elon Musk មហាសេដ្ឋីពិភពលោក ប្រកាសថាលោកគ្រោងនឹងលាលែងពីដំណែង ក្នុងរដ្ឋបាលលោក Donald Trump នៅចុងខែឧសភា បន្ទាប់ពីបានត្រួតពិនិត្យ ការកាត់បន្ថយឱនភាពអាមេរិកចំនួន ១ពាន់ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព៧ត៌មាន The Economic times នៅថ្ងៃទី ៣១ខែមីនា ឆ្នាំ២០២៥។

លោក Elon  Musk បច្ចុប្បន្នបានកំពុងកាន់ដំណែងជា ប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល DOGE ហើយសម្រាប់ការកាន់កាប់តំណែង របស់លោកថា ជាការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៃការចំណាយរបស់សហព័ន្ធ។ លោកបានមានប្រសាសន៍ថា “នេះគឺជា បដិវត្តន៍មួយ ហើយខ្ញុំគិតថាវាអាចជាបដិវត្តន៍ដ៏ធំបំផុត នៅក្នុងរដ្ឋាភិបាលចាប់តាំង ពីបដិវត្តន៍ដើមមក”។ 

លោក Elon  Musk បានបន្តថា "នៅចុងបញ្ចប់នៃថ្ងៃនោះ អាមេរិកនឹងមានរូបរាងកាន់តែល្អប្រសើរ វានឹងក្លាយជា អនាគតដ៏អស្ចារ្យ"។

សូមបញ្ជាក់ថា នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល គិតត្រឹមថ្ងៃទី ២៧ ខែមីនា ក្រសួងបានសន្សំប្រាក់ចំនួន 130 ពាន់លានដុល្លារអាមេរិកសម្រាប់រដ្ឋ ក្រោយបញ្ឈប់បុគ្គលិកសហព័ន្ធរាប់ម៉ឺននាក់ និងកាត់បន្ថយការផ្តល់មូលនិធិសម្រាប់ កម្មវិធី ផ្សេងៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ