អ៊ីស្រាអែល៖ កងពលតូច Al-Qassam របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានឱ្យដឹងនៅថ្ងៃអាទិត្យនេះ ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល ៩៦ ម៉ោងចុងក្រោយនេះ បានសម្លាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួនពីរនាក់ និង ០៨នាក់ទៀតរងរបួសធ្ងន់។ នេះបើ​យោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

 

សេចក្តីថ្លែងការណ៍អំពីចំណាប់ខ្មាំង ដែលនៅសេសសល់បាននិយាយថា «លក្ខខណ្ឌរបស់(ពួក​ចំណាប់ខ្មាំ​ង) កាន់តែមានគ្រោះថ្នាក់ ខណៈ ការផ្តល់ការព្យាបាលដល់ពួកគេមានមិនគ្រាប់គ្រាន់ទេ។ (អ៊ីស្រាអែល) ទទួលខុសត្រូវទាំងស្រុង ចំពោះជីវិតរបស់អ្នកដែលរងរបួស ដោយសារកា​រទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់ពួកគេ»

គួររំលឹកថា ក្នុងអំឡុងពេលសម្រាកបាញ់គ្នារយៈពេលមួយសប្តាហ៍កាលពីចុងខែវិច្ឆិកា ក្រុមហាម៉ាស់បា​នដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល និងបរទេសជាង ១០០ នាក់ជាថ្នូរនឹងការដោះលែង​អ្នកទោសប៉ាឡេស្ទីនប្រហែល ២៤០ នាក់របស់អ៊ីស្រាអែល។ ហើយអ៊ីស្រាអែលបាននិយាយថា ចំណាប់ខ្មាំង​ចំនួន ១៣៦ នាក់ទៀត​នៅបន្ត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​តំបន់ហ្គាហ្សា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ