ប្រធានាធិបតី Donald Trump ហៅមេដឹកនាំអ៊ុយក្រែន ថាជា«ជនផ្តាច់ការ និងគ្មានភាពជាអ្នកដឹកនាំប្រទេសឡើយ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិកDonald Trumpបានវាយប្រហារធ្ងន់ៗទៅកាន់មេដឹកនាំអ៊ុយក្រែន លោក Zelenskyy ដោយចាត់ទុកមេដឹកនាំអ៊ុយក្រែនរូបនេះជាជនផ្តាច់ការ និងគ្មានភាពជាអ្នកដឹកនាំប្រទេសបានឡើយ។
សម្រាប់លោកត្រាំ មេដឹកនាំអ៊ុយក្រែន Zelenskyy ថែមទាំងហានសារភាពទៀតថា ពាក់កណ្តាលនៃប្រាក់ដែលអាម៉េរិកបានជួយគឺបាត់បង់ ដែលជាការអះអាង មិនអាចទទួលយកបាន។ មេដឹកនាំអ៊ុយក្រែន ជាមនុស្សផ្តាច់ការគ្មានការបោះឆ្នោតត្រឹមត្រូវឡើយ ហើយប្រសិនបើលោក Zelenskyy មិនចង់ឲ្យបាត់បង់ប្រទេស និង មិនចង់ឃើញមនុស្សត្រូវស្លាប់បង្ហូរឈាមទៀតលោកគ្មានជម្រើសអ្វីក្រៅពីចូលតុចចារឲ្យបានលឿនជាទីបំផុតនោះទេ។
ការថ្លែងសារធ្ងន់ៗពីលោកដូណាល់ ត្រាំ គឺ ក្នុងពេលជាមួយគ្នានេះ អាម៉េរិកកំពុងតែចរចាដោយជោគជ័យក្នុងការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ដែលអ្វីៗទាំងអស់ត្រូវបានគេទទួលស្គាល់ថា មានតែត្រាំនិងរដ្ឋបាល ត្រាំ ប៉ុណ្ណោះដែលអាចធ្វើបាន ហើយនៅក្នុងរដ្ឋបាលលោកបៃដិន បរាជ័យក្នុងការនាំយកសន្តិភាព។សម្រាប់លោកត្រាំ លោកក៏ស្រលាញ់អ៊ុយក្រែនដែល តែរឿងគ្រប់យ៉ាងមេដឹកនាំអ៊ុយក្រែន បានធ្វើឲ្យមានវិនាសកម្មសម្លាប់ពលរដ្ឋរាប់លាននាក់៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង