ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមX រដ្ឋមន្រ្តីការជាតិអាមេរិក បញ្ជាក់នៅមុននេះបន្តិចថា «នៅពេលនេះ ខ្ញុំកំពុងស្ថិតនៅប្រទេសកម្ពុជា និងស្វែងកឱកាសពង្រីកទំនាក់ទំនងយោធាទេ្វភាគី ជាមួយកម្ពុជា»។ការលើកឡើងបែបនេះ ក្រោយរដ្ឋមន្រ្តីការពារជាតិអាមេរិកបំពេញទស្សនកិច្ច នៅកម្ពុជា ។
សូមបញ្ជាក់ថា កាលពីព្រឹកមិញនេះ លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕