ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនឡើងក្លាយជាប្រទេសជឿនលឿនមួយក្នុងតំបន់។

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងគ្រាដែលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣នេះ បានរៀបចំពិធីជួបជុំសមាជិក-សមាជិការបស់ខ្លួនជាង ៧ម៉ឺននាក់ ដើម្បីបើកយុទ្ធនាការឃោសនាបោះឆ្នោត និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា។


សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាថែរក្សារាល់សមិទ្ធផលរបស់ជាតិ ឲ្យបានគង់វង្សជារៀងដរាប ដោយមិនអនុញ្ញតឲ្យអនុភាពប្រតិកិរិយាណា មកបំផ្លាញបានឡើយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា «យើងប្ដេជ្ញាបន្តកសាងប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើនឡើងក្លាយជាប្រទេសជឿនលឿនមួយក្នុងតំបន់ ជាសង្គមប្រកបដោយអរិយធម៌ និងសេចក្ដីស្រលាញ់ ដោយគ្មានការកើតឡើងជាថ្មីនូវសង្រ្គាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពេលមុនទៀត»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ