រដ្ឋសភា ចេញសេចក្តីប្រកាសផ្លូវការ ៖ ព្រឹកស្អែក សភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូន លោក ប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេស, ចំណែកលោក សុខ ចិន្តាសោភា នៅបន្តជាឧបនាយករដ្ឋមន្រ្តី
2 ថ្ងៃ មុន
ភ្នំពេញ ៖ រដ្ឋសភា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញប្រកាសផ្លូវការ អំពីកិច្ចប្រជុំពេញអង្គនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ ដែលនឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួស លោក សុខ ចិន្តាសោភា ដែលនឹងត្រូវស្នើតែងតាំងជាឧបនាយករដ្ឋមន្រ្តី៕