ថៃ៖​ គណបក្ស Move Forward និងគណបក្ស Pheu Thai នៅថ្ងៃចន្ទសប្ដាហ៍នេះ​បានឈានដ​ល់ការឯ​កភាពគ្នា ក្នុងការតែងតាំងសមាជិកជាន់ខ្ពស់ម្នាក់នៃក្រុមចម្រុះ របស់ខ្លួន ជាប្រធានរដ្ឋស​ភាថ្មីរបស់​ថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្ត៍ នៅថ្ងៃ ទី៤ ខែកក្កដា ឆ្នាំ២០២៣។

 

ការសម្រេចចិត្តខាងលើត្រូវបានប្រកាសដោយមេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat នៅក្នុងសន្និសីទសារព័ត៌មានរួមមួយកាលពីយប់ថ្ងៃចន្ទ ដើម សប្ដាហ៍នេះ ដោយគណបក្សទាំង២ យល់ព្រមតែងតាំងលោក Wan Muhamad Noor Matha ជាប្រធានរដ្ឋសភាថ្មី ហើយការតែងតាំងជាផ្លូវការ នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារសបា្ដហ៍នេះ។ បន្ថែមពីលើនេះ តាមរយៈការសម្រេចចិត្តនេះដែរ គណបក្ស Move Forward នឹងមានអនុប្រធានទី១ នៃរដ្ឋសភា រីឯគណបក្ស Pheu Thai មានអនុប្រធានរដ្ឋសភាទី២។

 

គួរបញ្ជាក់ថា លោក វ៉ាន់ មហាំម៉ាត់ នួរ ម៉ាថា មានអាយុ ៧៩ឆ្នាំ គឺជាអ្នកនយោបាយជើងចាស់ម្នាក់មកពីខេត្តYala នៃតំបន់ភាគខាងត្បូងនៃប្រទេសថៃ ហើយលោក ក៏ជាមេដឹកនាំគណបក្ស Prachachat Party ដែលបានចូលរួមជាមួយក្រុមចម្រុះដឹកនាំដោយគណបក្ស Move Forward នៅក្រោយការបោះឆ្នោតសកលកាលពីខែឧសភា កន្លងទៅ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ