កម្ពុជាឈរលេខរៀងទី១ ក្នុងចំណោម៧២ប្រទេស ជាកន្លែងភ្ញៀវទេសចរមកទស្សនា ថ្ងៃរះស្អាតបំផុត
ភ្នំពេញ៖ នៅក្នុងប្រទេសប្រមាណ៧២ប្រទេសនៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងត្រូវបានចាត់ទុកថា «ជាកន្លែងដែលល្អបំផុតសម្រាប់ការទស្សនាព្រះអាទិត្យរះ»។នេះបតាមទិន្ន័យដែលប្រមូលបាន និងផ្សព្វផ្សាយ លើគេហទំព័រ Mornings.co.uk ។
បន្ទាប់មកប្រាសាទ Borobudur ប្រទេសឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់ទី៤ ហើយប្រាសាទ Bagan ប្រទេសមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់ទី ៧។ខណៈ ឧទ្យានជាតិ Murchison Falls ក្នុងប្រទេសអ៊ូហ្គាន់ដា ឈរនៅលំដាប់លេខរៀងទី៧២។
ជាក់ស្តែង រាល់ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនេះ តាមទ្រឹស្ដីតារាសាស្ត្រគឹហៅថា សមរាត្រី (Equinox) ដែលតែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) ហើយកើតទ្បើងនៅអំឡុងខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅអំឡុងខែកញ្ញា។ ម៉្យាងវិញទៀត សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា ហើយក្រៅពីនេះខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀតយប់មានរយៈពេលវែងជាងថ្ងៃវិញ៕