ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលើពិភពលោក នឹងវិនិយោគនៅប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់២៥០លានដុល្លារអាមេរិក
អាមេរិក៖ លោក CEO NVIDIA បានថ្លែងថា NVIDIA បានវិនិយោគខាងផលិតឈីបនៅ វៀតណាម ២៥០លានដុល្លារអាមេរិក និងជួយអភិវឌ្ឍធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធខាង បញ្ញាសិប្បនិម្មិត (AI) ក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានReuter នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvdia បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅ ទីក្រុងហាណូយ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់ប្រទេសវៀតណាម។ការលើកឡើងនេះបានធ្វើនៅក្នុងដំណើរទស្សនកិច្ច ជាលើកដំបូងទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី ១០ ធ្នូ ឆ្នាំ២០២៣។
លោក Huang បាននិយាយថា “វៀតណាម និង Nvidia នឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ដោយ Viettel, FPT, Vingroup, VNG គឺជាដៃគូដែល Nvidia សម្លឹងមើលពង្រីកវិសាលភាពនៃការផលិត ដោយលោក បន្ថែមថា Nvidia នឹងគាំទ្រដល់ការបណ្តុះបណ្តាល និងហេដ្ឋារចនាសម្ព័ន្ធសិប្បនិម្មិតរបស់វៀតណាម។
សម្រាប់ ដំណើរទស្សនកិច្ចរបស់លោក Huang ធ្វើឡើងចំពេលដែលវៀតណាមកំពុងព្យាយាមពង្រីកទៅលើការរចនាបន្ទះឈីប និ ខណៈដែលភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបង្កើតឱកាសសម្រាប់វៀតណាមក្នុងឧស្សាហកម្មនេះ។
នៅក្នុងព្រឹត្តិការណ៍កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីវិនិយោគវៀតណាម លោក Nguyen Chi Dzung បាននិយាយថា ប្រទេសនេះកំពុងរៀបចំយន្តកា និងការលើកទឹកចិត្តដើម្បីទាក់ទាញគម្រោងវិនិយោគក្នុងឧស្សាហកម្ម semiconductor និង បញ្ញាសិប្បនិម្មិត (AI)ក្នុងប្រទេសឱ្យកាន់តែប្រសើរឡើង៕