ក្រោយពីមានជម្លោះទាក់ទងនឹងរឿងរ៉ាវរវាង Facebook & Apple កាលពីពេលថ្មីៗនេះ គឺFacebook បានដកសញ្ញា ធីកVerify Facebook Page ផ្លូវការរបស់ក្រុមហ៊ុន Apple ហើយ។ការបាត់សញ្ញាធីកពណ៌ខៀវ(verify)នៅលើទំព័រហ្វេសប៊ុករបស់ Apple នេះ មនុស្សជាច្រើនជឿថា ជាសកម្មភាពនៃការសងសឹកដោយហ្វេសប៊ុកនៅក្នុងសង្គ្រាមបច្ចេកវិទ្យាមួយនេះ ។ការបាត់សញ្ញាធីកពណ៌ខៀវ(verify) របស់ Page អ្នកគាំទ្ររបស់ Apple គឺមួយសប្តាហ៍បន្ទាប់ពី ស្ថាបនិកហ្វេសប៊ុកលោក Mark Zuckerberg បានរិះគន់ក្រុមហ៊ុនផលិត iPhone ចំពោះការផ្លាស់ប្តូរច្បាប់ជាឯកជនភាពនាពេលខាងមុខនេះ។

ទន្ទឹមនោះគូប្រជែងធំៗរបស់ Apple ដូចជាក្រុមហ៊ុន Microsoft ក្រុមហ៊ុន Hewlett Packard និងក្រុមហ៊ុន Samsung សុទ្ធតែត្រូវបាន Facebook ផ្តល់សញ្ញានេះឲ្យ ។

បន្ទាប់មកនាយកប្រតិបត្ក្តិក្រុមហ៊ុន Apple លោក Tim Cook បានស្វាគមន៍សង្គ្រាមរបស់គាត់នៅលើ Twitter ដោយសរសេរថា “យើងជឿជាក់ថាអ្នកប្រើប្រាស់គួរតែមានជម្រើសអំពីរបៀបប្រមូលនិងប្រើប្រាស់ទិន្នន័យអំពីពួកគេ។ ហ្វេសប៊ុកអាចបន្តតាមដានអ្នកប្រើប្រាស់នៅលើកម្មវិធី និងគេហទំព័រដូចមុន។ តម្លាភាពតាមដានកម្មវិធីនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14 តម្រូវឲ្យ មានការអនុញ្ញាតពីអ្នកប្រើប្រាស់តែប៉ុណ្ណោះ៕SP

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ