ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាឲ្យកងទ័ពទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានរាល់ ព្រោះ អត់មានអ្នកណាទាយថា «ភេរវកម្ម មិនអាចកើតមានលើទឹកដីកម្ពុជានោះទេ»។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ( ៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣ ) នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា នាពេលកន្លងទៅ កងទ័ព បានទប់ស្កាត់ករណីភេរវកម្ម ជាច្រើនករណី ដូច្នេះកងទ័ពទាំងអស់ ត្រូវត្រៀមលក្ខណៈផងដែរ។

សម្ដេចធិបតី បញ្ជាក់ថា «ប្រយុទ្ធប្រឆាំងអំពើភេរវកម្មដែលអាចកើតមានឡើង ហើយកិច្ចការងារនេះ ជាការងារសំខាន់ យើងសង្ឃឹមថា វាមិនកើត តែយើងត្រៀមលក្ខណៈប្រសិនវាកើត អត់មានពីណាទាយបានថា ភេរវកម្ម មិនអាចកើតមានលើទឹកដីកម្ពុជានោះទេ ហើយយើងក៏ធ្លាប់មានករណីជាច្រើន ដែលយើងអាចទប់ស្កាត់ និងអាចបង្ការបាន នៅពេលភេរវករ ក្នុងការវៃប្រហារនៅលើទឹកដីរបស់យើង»។

ជាក់ស្ដែងបញ្ហាកើតឡើងទាក់ទងទៅនឹងការប្រឆាំងភេរកម្ម, ការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបទៅនឹងគ្រោះមហន្ដរាយ នឹងក្លាយទៅជាឧទាហរណ៍មួយចំនួន នៃសមរភូមិបែបថ្មីនៅក្នុងសតវត្សទី ២១នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការកើនឡើងនៃបញ្ហាទាំងនេះ សក្ខីភាពនៃភាពចាំបាច់នៃអង្គភាពទ័ពពិសេសមួយ ដែលមានសមត្ថភាពខ្ពស់ អាចឆ្លើយតបបានឆាប់រហ័ស និងទាន់វេលា៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ