ស្រីលង្កា៖ បាតុកររាប់ពាន់នាក់នៅក្នុងរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា។ប្រទេសស្រីលង្កាដែលត្រូវការដំឡើងពន្ធដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាលពី ៨.៣% ក្នុងឆ្នាំ ២០២២ ដល់ ១១.៣% ក្នុងឆ្នាំនេះធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) ដើម្បីអាចទទួលបានជំនួយគាំទ្របន្ថែមពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅក្នុងខែមករានេះ បានដាក់ចេញប្រភេទពន្ធលើប្រាក់ចំណូលថ្មីសម្រាប់អ្នកជំនាញដែលទទួលបានប្រាក់ចំណូលក្នុងចន្លោះពី ១២.៥% រហូតច្រើនជាង ៣៦% ។
ការតវ៉ាបានដឹកនាំដោយសហជីពកម្មករនៃសេវាកម្មពាណិជ្ជកម្មសំខាន់ៗ ៤០នាក់ផ្សេងទៀត ជួបជុំគ្នានៅទូទាំងរដ្ឋធានី ដើម្បីតវ៉ាអំពីកំណើនពន្ធនាពេលថ្មីៗនេះ ស្របពេលអតិផរណាកំពុងកើនឡើងខ្ពស់។
ប្រធានាធិបតី Ranil Wickremesinghe បានថ្លែងប្រាប់សភាស្រីលង្កាថា លោកអាចមើលឃើញផ្លូវចេញពីបញ្ហា ដូចនេះលោកក៏បានសម្រេចធ្វើការតាមរយៈកំណែទម្រង់សេដ្ឋកិច្ច ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយ IMF ។ យ៉ាងណាក៏ដោយ សុន្ទរកថារបស់លោកទៅកាន់សមាជិកសភាក៏មិនបានរារាំងចំពោះការតវ៉ារបស់និយោជិតនោះដែរ ៕