ថៃ៖ ប៉ូលិសបាននិយាយថា រថយន្តក្រុងពីរជាន់បានបុកដើមឈើ នៅភាគខាងត្បូងប្រទេសថៃ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៤នាក់ និងរបួស ៣២ នាក់ ។ នេះបើយោងតាមការចុះ ផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣។

រថយន្តក្រុងផ្លូវឆ្ងាយ បានធ្វើដំណើរពីទីក្រុងបាងកក ទៅកាន់ភាគខាងត្បូងប្រទេស នៅពេលដែលវា បានបុកដើមឈើមួយដើម ក្នុងខេត្ត Prachuap Khiri Khan កាលពីយប់ថ្ងៃចន្ទ។ លោក Arnon Tangto អ្នកស៊ើបអង្កេតប៉ូលីសនៅស្រុក Huay Yang ក្នុងខេត្ត Prachuap Khiri Khan បានប្រាប់ AFP ថា ពីការស៊ើបអង្កេតបឋម មនុស្ស 14 នាក់បានស្លាប់ និង 32 នាក់បានរងរបួស។

លោកថា មូលហេតុនៃគ្រោះថ្នាក់នេះមិនត្រូវបានគេបញ្ជាក់ទេ ប៉ុន្តែប៉ូលិសសង្ស័យថា អ្នកបើកបរដែលរងរបួសធ្ងន់ ប៉ុន្តែនៅរស់រានមានជីវិតប្រហែល ដេកមិនបានគ្រប់គ្រាន់។លោក Arnon បាននិយាយថា យើងកំពុងសហការជាមួយមន្ទីរពេទ្យដើម្បីពិនិត្យកម្រិតជាតិអាល់កុល ក្នុងឈាមរបស់អ្នកបើកបរ។

ប៉ូលិសកំពុងស៊ើបអង្កេតនៅឡើយថា តើអ្នកស្លាប់ទាំងអស់ជាជនជាតិថៃ ឬអត់យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ប្រទេសថៃមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុត មួយនៅក្នុងពិភពលោក ដែលមានមនុស្សប្រហែល ២០០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ