ប៉ាគីស្ថាន៖កងកម្លាំងសន្តិសុខបានវាយឆ្មក់ទីតាំងរឹងមាំរបស់ ពួកតាលីបង់ប៉ាគីស្ថាន Tehreek-e-Taliban (TTP) ក្នុងនោះពួកតាលីបង់ចំនួន១២នាក់ត្រូវបា​នសម្លាប់នៅក្នុងការប្រយុទ្ធគ្នាដែលបន្ត។នេះបើ​តាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

 

ការវាយឆ្មក់ដែលកងកម្លាំងរដ្ឋាភិបាលរឹបអូសបានអាវុធ និងរូបិយប័ណ្ណអាហ្វហ្គានីស្ថាន បាន​កើតឡើ​ងប៉ុន្មានថ្ងៃបន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារអ៊ីស្លាមដ៏សាហាវបានឆក់យកជីវិតមនុស្ស ១០១ នាក់នៅទីក្រុង Peshawar ដែលទីក្រុង Islamabad បានស្តីបន្ទោសលើ TTP ទោះបីជាក្រុម​នេះបដិសេធក៏ដោយ។

 

សូមបញ្ជាក់ថា នេះជាការប៉ះទង្គិចដ៏សំខាន់លើកដំបូងរវាងរដ្ឋាភិបាល និងក្រុមតាលីបង់ ចាប់តាំង​ពីក្រុមនេះ​បានបញ្ចប់បទឈប់បាញ់កាលពីខែវិច្ឆិកាឆ្នាំមុន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ