គណៈរដ្ឋមន្ត្រីថៃ អនុម័តថវិកាចំនួន ៥៦ពាន់លានបាត ស្មើនឹង១.៥៥ ពាន់លានដុល្លារ ដល់កសិករ និងដំឡើងថ្លៃស្ករ ក្នុងស្រុក១០ភាគរយ
ថៃ៖ គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ អនុម័តថវិកាចំនួន ៥៦ពាន់លានបាត ស្មើនឹង១.៥៥ ពាន់លានដុល្លារដល់កសិករ និងបានដំឡើងថ្លៃស្ករក្នុងស្រុក១០ភាគរយ។ លោក Radklao Inthawong Suwankiri អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា វិធានការសម្រាប់ ប្រជាកសិកររួមមានការចែកប្រាក់ចំនួន១០០០បាតសម្រាប់កសិករក្នុង ០.១៦ ហិកតា។
គម្រោងនេះត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារចំនួន ៤.៦៨ លានគ្រួសារកម្មវិធីគាំទ្រនេះគឺបន្ថែមលើប្រាក់កម្ចីចំនួន៥៥ពាន់លានបាតដែលត្រូវបានអនុម័តកាលពីសប្តាហ៍មុន ដើម្បីជួយកសិករដែលរងគ្រោះដោយសារតម្លៃទាប។
គណៈរដ្ឋមន្ត្រី ក៏បានអនុម័តការដំឡើងតម្លៃស្ករក្នុងស្រុក១០ភាគរយផងដែរ សកម្មភាពនេះ ធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីរដ្ឋាភិបាលបានផ្លាស់ប្តូរការឡើងថ្លៃ ២០ ភាគរយនៃតម្លៃ ស្ករក្នុងស្រុក និងបានចាត់ថ្នាក់វាជាទំនិញដែលអាចគ្រប់គ្រងបាន ដែលទាមទារការអនុម័តបន្ថែម សម្រាប់ការនាំចេញលើសពី១តោន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Phumtham Wechayachai បានប្រាប់អ្នកយកព័ត៌មានថា នេះគឺជា សកម្មភាពសមស្រប ដោយគិតគូរពីការចំណាយរបស់កសិករដាំអំពៅ ប្រទេសថៃជាប្រទេសនាំចេញស្ករធំទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសប្រេស៊ីល។
ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ទិន្នផលស្ករសរបស់ថៃបានរងការវាយប្រហារដោយគ្រោះរាំងស្ងួត ហើយប្រទេសនេះត្រូវបានគេរំពឹងថានឹងផលិតបាន៨លានតោនក្នុងឆ្នាំនេះ ដែលក្នុងនោះ២.៥លាន តោននឹងត្រូវប្រើប្រាស់ក្នុងស្រុក និង ៥.៥លានតោននឹងត្រូវនាំចេញ កាលពីឆ្នាំមុន ប្រទេសនេះបាននាំចេញស្ករសចំនួន ៧.៦៩ លានតោន៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង