អង្គការសុខភាពពិភពលោក៖ ត្រឹមតែ១០នាទីមានកុមារម្នាក់ស្លាប់ ខណៈកន្លែងបញ្ចុះសពពោរពេញដោយសាកសព នៅតំបន់ហ្គាហ្សា
បរទេស៖លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ឱ្យដឹងថា កុមារម្នាក់ត្រូវបានសម្លាប់រៀងរាល់១០នាទីម្តង ខណៈលោកសង្កត់ធ្ងន់ថា នៅហ្គាហ្សាខណៈដែលប្រព័ន្ធសុខភាពក្នុងតំបន់បាន”ដួលរលំ”។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reutersនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងនោះលោកបានឱ្យដឹងថា មន្ទីរពេទ្យចំនួន៣៦របស់ហ្គាហ្សានិងមជ្ឈមណ្ឌលវេជ្ជសាស្ត្រភាគច្រើនមិនដំណើរការទេខណៈពេលដែលមន្ទីរពេទ្យទាំងនោះនៅតែទទួលយកអ្នកជំងឺលើសទម្ងន់។ មន្ទីរពេទ្យពោរពេញទៅដោយអ្នករបួសអ្នកឈឺ និងស្លាប់ ខណៈកន្លែងបញ្ចុះសពពោរពេញដោយសាកសព។
ដោយឡែកការវះកាត់គ្រូពេទ្យនៅទីតាំងផ្ទាល់បាន លើកឡើងថា ការវះកាត់ត្រូវបានអនុវត្តដោយគ្មានថ្នាំស្ពឹក។អ្នកជម្លៀសរាប់ម៉ឺននាក់កំពុងជ្រកក្នុងមន្ទីរពេទ្យ”។
លោក Ashraf a-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្គាហ្សាបានបញ្ជាក់ថា អគារពេទ្យបានលែងដំណើរការដោយសារកង្វះប្រេងឥន្ធនៈ និងការវាយប្រហាររបស់អ៊ីស្រាអែល។
សូមបញ្ជកា់ថា បច្ចុប្បន្ន វិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សាបន្តកាន់តែអាក្រក់ទៅៗ ដោយមនុស្សជាង ១១.០០០ នាក់បានស្លាប់ក្នុងរយៈពេល ៥សប្តាហ៍នៃការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់នេះដើម្បីបំផ្លាញចលនាអ៊ីស្លាមហាម៉ាស់។ ក្នុងនោះមានកុមារជាង ៤.៥០០នាក់៕