ប្រធានាធិបតី Trump គំរាមថានឹងបោះបង់ អ៊ុយក្រែនទាំងស្រុង ប្រសិនបើលោក Zelensky មិនព្រមធ្វើតាមលោក
អ៊ុយក្រែន៖ ភាពតានតឹងក្នុងការជជែកដេញដោល រវាងអាមេរិក និងអ៊ុយក្រែន ដោយ លោកប្រធានាធិបតី Trump និងអនុប្រធានាធិបតី JD Vance បានធ្វើការស្តីបន្ទោសប្រធានាធិបតី Volodymyr Zelensky នៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ នៅក្នុងការិយាល័យ Oval ដែលជាព្រឹត្តិការណ៍ មួយមិនធ្លាប់មាន រវាងប្រធានាធិបតីអាមេរិក។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានFox News នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។
នេះជាព្រឹត្តការណ៍កម្រដែលមិនធ្លាប់មានក្នុងកិច្ចប្រជុំជាសាធារណៈនៅក្នុងការិយាល័យរាងពងក្រពើ ហើយបានគូសបញ្ជាក់ពីការផ្លាស់ប្ដូរជំហរ រវាងសហរដ្ឋអាមេរិក ទៅលើអ៊ុយក្រែនចាប់តាំងពីលោក Trump ចូលកាន់តំណែង លោក Trump និងលោក Vance បានស្ដីបន្ទោសលោក Zelensky ថាមិនដឹងគុណដល់អាមេរិកដែលគាំទ្រប្រទេសរបស់ខ្លួន ក្នុងសង្គ្រាមជាមួយរុស្ស៊ី។ជាមួយនឹងសំឡេងលើកឡើងដោយសម្លេងខ្លាំង និងតឹងសសៃរក លោក Trump« បានគំរាមថានឹងបោះបង់អ៊ុយក្រែនទាំងស្រុង ប្រសិនបើលោក Zelensky មិនព្រមធ្វើតាមលោក»។
ក្នុងការជជែកដេញដោយនោះ លោក Vance បានប្រាប់លោក Zelensky ថាវាជាការមិនគោរពទាល់តែសោះ ក្នុងការមកកាន់ការិយាល័យ Oval ដែលសួរនាំគាត់នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយអាមេរិក ។លោក Trump បាននិយាយកាត់ភ្លាមដោយប្រាប់ លោក Zelensky ថា "អ្នកកំពុងស្ថិតក្នុងស្ថានភាពមិនល្អទេនៅពេលនេះ" អ្នកកំពុងលេងល្បែងមួយដែលអាចឈានទៅរកសង្គ្រាមលោកលើកទី ៣" ។
ក្រោយភាពតានតឹង នឹងប៉ះទង្គិចពាក្យសម្ដីគ្នាជាមួយលោកDonald Trump នៅក្នុងការិយាល័យ Oval ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចាកចេញពី សេតវិមានភ្លាមៗ ។លោក Zelensky មិនបានឆ្លើយតបនឹងសំណួរដែលអ្នកសារព័ត៌មានបានស្រែកសួររូបលោកថាតើកិច្ចព្រមព្រៀងសន្តិភាពដែលនឹងដោះស្រាយសង្រ្គាមប្រទេសរបស់គាត់ជាមួយរុស្ស៊ីយ៉ាងណាទៅហើយ។ជាមួយគ្នានេះ សេតវិមានបានលុបចោលសន្និសីទសារព័ត៌មានរួមគ្នាមួយសម្រាប់ លោក Trump និង លោក Zelensky ដែលត្រូវបានកំណត់ទុកនៅរសៀលថ្ងៃសុក្រ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង