ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគាស់រំលឹកពីអតីតកាល កាលពីជំនាន់សម្តេចបានរៀននៅអនុវិទ្យាល័យ និងវិទ្យាល័យថា មានមិត្តភិក្តមួយចំនួននិងមនុស្សខ្លះបានឌឺដងមកកាន់សម្តេចថា មិនបាច់ខិតខំប្រឹងប្រឹងរៀនសូត្រទេគង់តែឡើងថ្នាក់ទេ។
ប៉ុន្តែដើម្បីជំនះនូវពាក្យដែលគេនាំគ្នាឌឺដងនេះសម្តេចបានប្តេជ្ញាខិតប្រឹងរៀនសូត្ររហូតជាប់ចំណាត់ថ្នាក់លេខ១និងលេខ ហើយក៏បានជាប់ឡើងថ្នាក់រហូត ។ សម្តេចថា ទោះអ្នកផ្សេងមិនបានដឹងក៏ដោយ ប៉ុន្តែយ៉ាងណាគង់មានគ្រូ និងមិត្តភិក្តក្នុងថ្នាក់រៀនទេដែលដឹងពីសមត្ថភាពរបស់សម្តេច។
សម្តេចរំលេចទៀតថា ដូច្នេះកុំខឹងស្អប់គេ គ្រាន់តែគេដាក់ផ្លែផ្កាឲ្យ តែត្រូវប្រឹងដើម្បីឲ្យឃើញលទ្ធផលដើម្បីបង្ហាញឲ្យគេឃើញផ្ទាល់ភ្នែកទៅដល់ពួកគេដែលមិនពេញចិត្តខ្លួន ។
សម្តេចនាយករដ្ឋមន្រ្តីក៏បានប្រៀបធៀបនឹងការដឹកនាំនាពេលបច្ចុប្បន្ននេះ គឺសម្តេចបានខិតខំដឹកនាំប្រទេសយ៉ាងស្វិតស្វាញ ដោយប្រឹងជំនះរបស់ក្រុមអ្នករិះគន់ផងដែរ ៕