កម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួន ជនជាតិបរទេសប្រុសស្រីជាង១០០នាក់ករណីលួចលាក់បើកល្បែងអនឡាញខុសច្បាប់
1 ថ្ងៃ មុន
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបខុនដូមួយកន្លែង កាលពីម៉ោង ០៥ និង៣០នាទីល្ងាចថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ ៤៩៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ដោយឃាត់ខ្លួនជនជាតិបរទេសប្រុសស្រីជាង១០០នាក់ ពាក់ព័ន្ធករណីលួចលាក់បើកល្បែងអនឡាញខុសច្បាប់ ។
កម្លាំងបានបើកការស្រាវជ្រាវ និងស៊ើបមើលទីតាំងខុនដូនេះជាយូរខែមកហើយ ទើបនៅថ្ងៃនេះទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំឱ្យបញ្ចេញកម្លាំងទៅកាន់ទីតាំងខាងលើនេះ ឡោមព័ទ្ធបង្រ្កាបឱ្យខាងតែបាន ។ លុះមកដល់ថ្ងៃនេះ សមត្ថកិច្ចបានឆ្មក់បង្រ្កាប និងឃាត់បានជនជាតិបរទេសជាង ១០០នាក់ រួមនឹងវត្ថុតាងមួយចំនួនបញ្ជូនតាមរថយន្តក្រុងទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
បច្ចុប្បន្ន ជនជាតិបរទេសប្រុសស្រីជាង១០០នាក់នោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការតាមនីតិវិធី៕