អាមេរិក៖ ក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook បានបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥នេះតទៅ Facebook នឹងលុបវីដេអូ Live (live broadcast recordings) បន្ទាប់ពី ៣០ ថ្ងៃ។ 

ក្នុងនោះសម្រាប់ការផ្លាស់ប្តូរនេះមានន័យថា វីដេអូដែលបាន Live រួច អាចធ្វើការ Live ឡើងវិញ, ទាញយក ឬចែករំលែកពីទំព័រ Facebook Page ឬ Profile បានតែក្នុងរយៈពេល ៣០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនោះ វានឹងត្រូវបានលុបចេញដោយស្វ័យប្រវត្តិ។

ក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook បានបញ្ជាក់ឱ្យដឹងថា មូលហេតុនៃការលុបនេះ ភាគច្រើននៃវីដេអូដែលបាន Live គឺមានការកើនឡើងចំនួនអ្នកទស្សនា (views) នៅតែក្នុងពីរបីសប្ដាហ៍ដំបូងប៉ុណ្ណោះ។ 

ចំណែកហេតុផលមួយទៀតនោះគឺ បង្កើនប្រសិទ្ធភាពនៃទំហំផ្ទុកទិន្នន័យ (optimize storage), កាត់បន្ថយការចំណាយក្នុងការថែរក្សាទិន្នន័យវីដេអូ និងតម្រូវទៅតាមស្តង់ដារឧស្សាហកម្ម។

ផលប៉ះពាល់លើវីដេអូដែលមានស្រាប់៖ តាមការបញ្ជាក់ពី Meta គឺរាល់វីដេអូដែលបាន live និងមានអាយុកាលលើពី ៣០ថ្ងៃ នឹងត្រូវដក ឬលុបចេញពី Facebook ដោយស្វ័យប្រវត្ត ហើយយុទ្ធនាការនេះវានឹងចាប់ផ្ដើមពីពេលនេះក្នុងការរាប់អាយុរបស់វីដេអូ។

អ្នកប្រើនឹងទទួលបានអ៊ីមែល និងការជូនដំណឹងពី Facebook មុនពេលលុបវីដេអូ ដោយផ្តល់រយៈពេល ៩០ថ្ងៃ ដើម្បី Save វីដេអូ មុនពេល Facebook លុបចេញជាផ្លូវការ។ អ្នកប្រើប្រាស់មានច្រើនជម្រើសក្នុងការ Save វីដេអូរបស់ពួកគេដោយអាចទាញយកមកទុកនៅលើឧបករណ៍ផ្ទាល់ខ្លួនដូចជាកុំព្យូទ័រ ឬទូរសព្ទ, អាចផ្ទេរវីដេអូនោះទៅកាន់ cloud storage (ដូចជា Dropbox ឬ Google Drive) ឬបំប្លែងទៅជាវីដេអូ Reel។ ជាមួយគ្នានេះផងដែរ Facebook កំពុងរៀបចំ tools សម្រាប់ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការទាញយកវីដេអូដែលបាន Live កន្លងមក ដោយក្នុងនោះក៏មានមុខងារទាញយកវីដេអូម្ដងបានច្រើនផងដែរ (bulk download)។ អ្វីដែលកាន់តែពិសេសនោះគឺអ្នកប្រើប្រាស់ពន្យាពេលកំណត់លុបវីដេអូរហូតដល់ ៦ខែ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ