តុលាការកំពូលអាមេរិក សម្រេចថាអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ មានអភ័យឯកសិទ្ធិរួចផុតពីការកាត់ទោស ចំពោះសកម្មភាពអំឡុងកាន់ពេលកាន់តំណែង
អាមេរិក៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី១ ខែកក្កដា បានសម្រេចថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានអភ័យឯកសិទ្ធិរួចផុតពីការកាត់ទោស ចំពោះសកម្មភាពផ្លូវការដែលលោកបានប្រព្រឹត្ត អំឡុងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការសម្រេចខាងលើរបស់តុលាការកំពូលអាមេរិក ធ្វើឡើងក្នុងសំឡេងគាំទ្រ ៦ ទល់នឹងសំឡេង ៣ជំទាស់ ហើយ តុលាការកំពូលបានបដិសេធ ទទួលយកការសម្រេចរបស់តុលាការជាន់ទាបដែលបានច្រានចោលការអះអាងរបស់លោក ដូណាល់ ត្រាំ ថាលោកមានអភ័យឯកសិទ្ធិរួចផុតពីការកាត់ទោសជុំវិញកិច្ចខិតខំប្រឹងប្រែង របស់លោក កាលពីឆ្នាំ២០២០ ដែលបង្ហាញថារូបលោកបានចាញ់ក្រោមថ្វីដៃលោក ចូ បៃដិន។
ក្រោយការប្រកាសសេចក្ដីសម្រេចរបស់តុលាការកំពូលអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមភ្លាមៗ ដើម្បីអបអរពីជ័យជម្នះ ខណៈលោកប្រធានាធិបតី ចូ បៃដិ បាននិយាយថាការសម្រេចចិត្តនេះគឺជាគ្រោះថ្នាក់មួយមិនធ្លាប់មានពីមុនមក ដែលអាចនឹងបំផ្លាញដល់នីតិរដ្ឋរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា នៅក្នុងតុលាការកំពូលអាមេរិកសព្វថ្ងៃ មានចៅក្រមអភិរក្សនិយម ៦នាក់ត្រូវបានតែងតាំងដោយប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ ហើយក្នុងនោះមានចៅក្រមអភិរក្សនិយម ៣នាក់ត្រូវបានតែងតាំងដោយលោក ដូណាល់ ត្រាំ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង