ភំ្នពេញ ៖ សមត្ថកិច្ចជំនាញកាលពីថ្ងៃទី៣0 ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:៣០នាទី បានដំ​ណើរការស្រាវជ្រាវ  បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចចំណតរថយន្ត ផ្សារទំនើប អ៊ីអ​នមល.៣ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

ក្នុងនោះជាលទ្ធផលកម្លាំងជំនាញ បាន​ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលមាន ឈ្មោះ ប៉ាវ វាំង ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិឡាវ  និង ឈ្មោះ សុខ តាំង ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិខ្មែរ (វៀតណាម)។ដោយចាប់យកវត្ថុតាងរួមមាន ​​សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៤០ គ.ក្រ ៥៣០.៤០ក្រាម, រថយន្ត ១គ្រឿងពណ៌ ស ម៉ាក High Lander

 

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់​ការតា​មនីតិវិធី៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ