យោងតាមលោក Suttipong Juljarern លេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃ ប្រទេសថៃ បាន​ឱ្យ​ដឹងថាបុគ្គលជាង ៨៤.០០០នាក់ បានចុះឈ្មោះសម្រាប់ការបន្ធូរបន្ថយបំណុល​ របស់​រដ្ឋាភិ​បាល​ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះគឺជាជំហានដ៏សំខាន់មួយ នៅក្នុងយុទ្ធនាការរបស់រដ្ឋាភិបាលប្រឆាំងនឹង ការអ​នុវត្ត​ការផ្តល់ប្រាក់កម្ចីខុសច្បាប់ ជាពិសេសអ្នកដែលពាក់ព័ន្ធនឹង អត្រាការប្រាក់ខ្ពស់ហួសហេតុ ដែល​ជារឿ​​យៗបណ្តាលឱ្យមានការគំរាមកំហែង និងការរំលោភបំពានលើកូនបំណុល ដោយអ្នកផ្តល់កម្ចី។

 

គិតត្រឹមម៉ោង ៣ និង៣០នាទី រសៀលថ្ងៃអាទិត្យ កូនបំណុលសរុបចំនួន ៨៤.៥០៧ នាក់ បានស្វែងរក​ជំនួ​យពីក្រសួង ដោយក្នុងនោះមានម្ចាស់បំណុលចំនួន ៥៤.៩៥២ នាក់ និងទឹកប្រាក់សរុបចំនួន ៤.៤៦​៣.៨៦៣ ពាន់លានបាត។ នេះបើយោងតាមទិន្នន័យពីការិយាល័យអគ្គអធិការកិច្ច និងកិច្ចការ​ច្បាប់ នៃម​ន្ទីររដ្ឋបាលខេត្ត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ