ភ្នំភ្លើងចេញក្នុងតំបន់ភ្នំ Kanlaon ក្នុងប្រទេសហ្វីលីពីន ចេញផ្សែងហុយត្រលោមទៅលើអាកាសក្នុងកម្ពស់ដល់ទៅ ៤០០០ម៉ែត្រ
1 សប្ដាហ៏ មុន
ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនក្នុងតំបន់ភ្នំ Kanlaon នៅលើកោះ Negros ក្នុងប្រទេសហ្វីលីពីនបានចេញសារព្រមាននិងជម្លៀសពលរដ្ឋចេញពីកន្លែងបំផ្ទុះភ្នំភ្លើងចេញផ្សែងហុយត្រលោមទៅលើអាកាសក្នុងកម្ពស់ដល់ទៅ ៤០០០ម៉ែត្រ។
ភ្នំភ្លើងនេះបានផ្ទុះនិងបំភាយចេញផេះយ៉ាងខ្មៅខ្មួលខ្មាញ់ទៅលើអាកាសដែលមានកម្ពស់ដល់ទៅ ៤០០០ម៉ែត្រ ភ្លាមៗនៅមិនទាន់មានរបាយការណ៍អំពីអ្នករបួស ឬការខូចខាតរចនាសម្ព័ន្ធនោះទេ។ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានរក្សាការប្រកាសអាសន្នកម្រិត ៣ សម្រាប់ពលរដ្ឋរស់នៅតាមតំបន់ភ្នំ Kanlaon និងអំពាវនាវឲ្យស្វែងរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន៕