អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានតុលាការកំពូលសម្រេចលើកទោស និងដកដីការចាប់ខ្លួន
ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានរួចផុតពីចំណាត់ការផ្លូវច្បាប់ ករណីអំពើពុករលួយពាក់ព័ន្ធគម្រោងឆ្នាំ២០២០ ដែលនេះមានន័យថា លោកស្រីត្រូវបានតុលាការកំពូលសម្រេចលើកទោស និងដកដីការចាប់ខ្លួន។
ក្នុងការសម្រេចចិត្តដកហូតដីការបស់លោកស្រី យីងឡាក់, តុលាការអះអាងថា ថវិកាកណ្តាលដែលប្រើដើម្បីផ្តល់មូលនិធិដល់គំនិតផ្តួចផ្តើមនេះ បានឆ្លងកាត់ការវាយតម្លៃពីស្ថាប័នរដ្ឋាភិបាលផ្សេងទៀត ហើយមិនមែនសម្រាប់តែលោកស្រីយីងឡាក់ម្នាក់ទេ។ ការប្រើប្រាស់ថវិកាទៀតសោត ក៏ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលោកស្រី ដូចដែលប្រកាសជូនសភាដែរ។
សូមបញ្ជាក់ លោកស្រី យីងឡាក់ បានក្លាយជានាយករដ្ឋមន្ត្រីស្រីដំបូងគេរបស់ ថៃ និងមានវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត៦០ឆ្នាំរបស់ប្រទេសនេះ ពេលឡើងកាន់អំណាចនៅថ្ងៃទី៥ខែសីហាឆ្នាំ២០១១ ប៉ុន្តែលោកស្រី ត្រូវគេធ្វើរដ្ឋប្រហារទម្លាក់នៅថ្ងៃទី៧ខែឧសភាឆ្នាំ២០១៤។ ក្រោយមក លោកស្រីយីងឡាក់ បានរស់នៅនិរទេសខ្លួនជិត១០ឆ្នាំ ហើយថ្មីៗ លោកស្រីត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ពាក់ព័ន្ធនឹងករណីគម្រោងស្រូវអង្ករទៀតផង៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង