ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានឱ្យដឹងថា ថៃនឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤នេះ ដើម្បីជួយដោះស្រាយវិបត្តិបំណុល គ្រួសារខ្ពស់ដែលមានតម្លៃ ៤៥២ពាន់លានដុល្លារ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានThe Nationនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ការគ្រប់គ្រងបំណុលគ្រួសារមានបញ្ហាប្រឈមជាច្រើន ដោយសារម្ចាស់បំណុលមួយចំនួនបដិសេធមិនចូលរួមដំណើរការនេះ ខណៈលោក សេដ្ឋាបានប្រាប់សន្និសីទសារព័ត៌មានស្តីពីវិធានការដែលបានប្រកាសនាពេលថ្មីៗនេះ ដើម្បីដោះស្រាយបញ្ហាបំណុលទាំងក្នុង និងក្រៅប្រព័ន្ធហិរញ្ញវត្ថុ។ ថៃមានអនុបាតបំណុលគ្រួសារខ្ពស់បំផុតមួយក្នុងតំបន់គឺ ១៦,២ពាន់ពាន់លានបាត ស្មើនឹង ១៥១,៦ពាន់លានដុល្លារ ឬ ៩០,៩ភាគរយនៃផលិតផលក្នុងស្រុកសរុបគិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៣។ 


ការប្រើប្រាស់ប្រាក់កម្ចីខុសច្បាប់គឺពេញនិយមសម្រាប់គ្រួសារដែលមានចំណូលទាបដែលមិនអាចទទួលបានប្រាក់កម្ចីពីធនាគារ។ ការណ៍នេះបានជំរុញឱ្យប្រជាជនថៃជាច្រើនធ្លាក់ខ្លួនជាប់ជំពាក់បំណុលដែលមានអត្រាការប្រាក់ខ្ពស់។

សូមបញ្ជាក់ផងដែរថា ធនាគារកណ្តាលថៃចង់ឃើញបំណុលគ្រួសារនៅក្រោម ៨០ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ចាប់តាំងពីខែធ្នូឆ្នាំ ២០២៣ មក រាជរដ្ឋាភិបាលថៃបានជួយមនុស្សប្រហែល ១២០០០នាក់ជាមួយនឹងបំណុលក្រៅផ្លូវការរួមបញ្ចូលគ្នាចំនួន ៦៧០លានបាត ក្នុងចំណោមមនុស្សជាង ១៤០០០០នាក់ ដែលបានចុះឈ្មោះ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានប៉ាន់ប្រមាណថា មានបំណុលក្រៅប្រព័ន្ធប្រហែល ៥ពាន់លានបាត ខណៈខ្លួនបានដោះស្រាយបំណុលប្រហែល ២៥៩ពាន់លានបាតនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ