អាមេរិក ៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ ទី១៨ ខែមីនា បានយល់ព្រមបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ជាបណ្ដោះអាសន្ន តែមិនបានទទួលយកបទឈប់បាញ់ពេញលេញមួយមានរយៈពេល៣០ថ្ងៃ ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការយល់ព្រមនេះ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទចាយពេលជាង ៩០នាទីជាមួយលោក ត្រាំ កាលពីថ្ងៃអង្គារ ទី១៨ ខែមីនា កន្លងទៅ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សង្ឃឹមថានឹងក្លាយជាជំហានដំបូង ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រយ៍មួយ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចសន្ទនារវាង លោក ត្រាំ និងលោក ពូទីន ក៏សម្រេចបានផងដែរប្រកាសថារុស្ស៉ី និងអ៊ុយក្រែន នឹងដោះដូរឈ្លើយសឹក១៧៥នាក់ទៅវិញទៅមកនៅថ្ងៃពុធនេះ រីឯកិច្ចចរចាជាបន្តបន្ទាប់នឹងត្រូវចាប់ ផ្ដើមភ្លាមៗ។

សូមបញ្ជាក់ថា ក្រុមអ្នកជំនាញយល់ថាលោក ពូទីន មិនព្រមទទួលយកបទឈប់បាញ់ពេញលេញរយៈពេល៣០ថ្ងៃស្នើឡើងដោយសហរដ្ឋអាមេរិក គឺអាចជា ចេតនាមួយក្នុងការកេងចំណេងពេលវេលា ក្នុងពេលដែលកងទ័ពរុស្ស៉ីកំពុងមានភាពរីកចម្រើននៅតំបន់ភាគខាងកើតអ៊ុយក្រែន។

សេតវិមាន ក៏បានឱ្យដឹងដែរថាកិច្ចចរចាស្ដីពីផែនការសន្តិភាពនឹងត្រូវចាប់ផ្ដើមភ្លាមៗ បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីន កាលពីថ្ងៃអង្គារ។ តែមិនទាន់ច្បាស់ថាតើកិច្ចចរចាទាំងនោះនឹងមានវត្តមានអ៊ុយក្រែនចូលរួមដែរឬក៏យ៉ាងណានោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ