បរទេស មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក Osama Hamdan បាននិយាយ ថាការដោះដូរអ្នកទោសប៉ាឡេស្ទីន និងចំណាប់ថ្នូរអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា អាចកើតឡើងបានតែបន្ទាប់ពីមានបទឈប់បាញ់ប៉ុណ្ណោះ ខណៈកិច្ចចរចាបទឈប់បាញ់នៅទីក្រុងគែរ រវាងក្រុមហាម៉ាស អេហ្ស៊ីប និងកាតា បានបន្តដោយគ្មានសញ្ញានៃការវិវត្តន៍ទៅមុខ។

លោក ហាមដាន បានបញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មាននៅទីក្រុងបេរូត ម្តងហើយម្តងទៀតនូវលក្ខខណ្ឌរបស់ក្រុមហាម៉ាស សម្រាប់កិច្ចព្រមព្រៀងមួយ ដែលរួមមានការបញ្ចប់ការវាយលុកយោធារបស់អ៊ីស្រាអែល ការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សាស្ទ្រីប និងការវិលត្រឡប់នៃជនភៀសខ្លួនប៉ាឡេស្ទីនទៅកាន់លំនៅដ្ឋានវិញនៅក្នុងកន្លែងផ្សេងៗនៃតំបន់ហ្កាហ្សា។


សូមបញ្ជាក់ថា ស្ថានភាពមនុស្សធម៌គឺកាន់តែធ្ងន់ធ្ងរខ្លាំងឡើងជាពិសេសនៅភាគខាងជើងហ្កាហ្សា ជាទីដែលអ្នកស្រុករាប់សែននាក់ត្រូវបានគេជឿថានៅតែស្ថិតនៅទីនោះ បើទោះបីជាអ៊ីស្រាអែល បញ្ជាឱ្យជម្លៀសខ្លួនចេញក៏ដោយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ