រដ្ឋាភិបាលថៃកំពុងពិនិត្យលទ្ធភាព លើការតម្លើងប្រាក់ខែមន្ត្រីរាជការ ខណៈការសិក្សាពីការតម្លើងបៀវត្ស ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែនេះ
ថៃ ៖ លោក Chalermphol Pensoot ប្រធានការិយាល័យថវិកាជាតិថៃ បាននិយាយកាលពីថ្ងៃអាទិត្យថា ការិយាល័យគណៈកម្មការមុខងារសាធារណៈ (OCSC) កំពុងធ្វើការសិក្សាមួយអំពី ប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការ និងបុគ្គលិករដ្ឋ ដែលគ្រោងនឹងត្រូវបានតម្លើង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBangkok post នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Chalermphol បាននិយាយថា បន្ទាប់ពីការសិក្សាត្រូវបានបញ្ចប់ ការិយាល័យថវិកា និង ការិយាល័យគណៈកម្មការមុខងារសាធារណៈ OCSC នឹងពិភាក្សាអំពីបញ្ហានេះ មុនពេលបញ្ជូនវាទៅគណៈរដ្ឋមន្ត្រីក្នុងខែនេះ។ សម្រាប់ការតម្លើង ប្រាក់បៀវត្សរ៍នឹងត្រូវបានផ្តល់មូលនិធិដោយរបៀបណានោះលោក Chalermphol បាននិយាយថាវាអាចត្រូវបានផ្តល់ហិរញ្ញប្បទានដោយការបែងចែកទាំងថវិកាសម្រាប់ឆ្នាំសារពើពន្ធឆ្នាំ ២០២៤ ឬថវិកាសារពើពន្ធឆ្នាំ ២០២៥ ។
លោកបានបញ្ជាក់ឱ្យដឹងថា ទោះបីស្ថាប័ននានា បានដាក់សំណើដើម្បីស្នើសុំថវិការ សម្រាប់ប្រើប្រាស់ ប្រចាំឆ្នាំសារពើពន្ធ២០២៤ចំពោះគម្រោងរបស់ខ្លួន រួចហើយក៏ដោយ ក៏នៅមានថវិកាបម្រុងសម្រាប់ប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងមន្ត្រីបម្រើការងាររដ្ឋ ក្នុងឆ្នាំ២០២៤ដែរ។
សូមបញ្ជាក់ថា ការសិក្សាអំពីតម្លើង តម្លើងប្រាក់ខែមន្ត្រីរាជការនិងមន្ត្រីធ្វើការងាររដ្ឋ របស់ការិយាល័យថវិកាជាតិថៃ និង ការិយាល័យគណៈកម្មការមុខងារសាធារណៈ (OCSC)គឺបានធ្វើឡើងស្របតាមការស្នើសុំ របស់នាយករដ្ឋមន្ត្រីថៃ លោក ស្រេថាថាវីស៊ីន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៣១ ខែតុលាកន្លងទៅ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង