ក្រសួងការងារថៃបន្ថយ តម្លៃទិដ្ឋការការងារសម្រាប់ពលករ៤សញ្ជាតិ កម្ពុជា វៀតណាម លាវ ម៉ាន់យ៉ាន់ម៉ា រយៈពេល៤ឆ្នាំ
ថៃ៖ ក្រសួងការងារថៃ សម្រេចកាត់បន្ថយតម្លៃទិដ្ឋការការងារ សម្រាប់ពលករ៤សញ្ជាតិមាន៖ កម្ពុជា វៀតណាម លាវ ម៉ាន់យ៉ាន់ម៉ា ពីតម្លៃ២០០០បាត ឬស្មើ (៥៦ដុល្លារ) បញ្ចុះសល់ ៥០០បាត ស្មើ(១៤ដុល្លារ) ក្នុងរយៈពេល៤ឆ្នាំ ដែលចាប់អនុវត្តពីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៣ ហើការ ចុះថ្លៃទិដ្ឋាការការងារនេះ គេសង្ឃឹមថានឹងសម្រួលដល់ការចំណាយ ចំពោះសហគ្រិនដែលជួលពលករចំណាកស្រុកមកធ្វើការ ។នេះបើតាមការផ្សាយរបស់សារព័ត៌មាន Thai PBS នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រទេសថៃបានចេញសេចក្តីជូនដំណឹងផ្លូវការមួយ ដែលកំណត់តម្លៃថ្មីសម្រាប់ការត្រួតពិនិត្យ និងលិខិតអនុញ្ញាតការងារសម្រាប់ពលករបរទេសមកពីប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីលើកកម្ពស់ការងារស្របច្បាប់ និងដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់។
ចំណាត់ការនេះ ដែលដាក់ឱ្យប្រើក្នុងបទបញ្ជារបស់ក្រសួង នៅថ្ងៃទី២៧ ខែតុលា នឹងចូលជាធរមាននៅថ្ងៃទី១០ ខែវិច្ឆិកា សម្រាប់ពលករបរទេសមកពីប្រទេសទាំង៤នេះ ដែលចូលមកធ្វើការនៅប្រទេសថៃ ដោយផ្អែកលើកិច្ចសន្យាការងារ ឬអនុស្សរណៈនៃការយោគយល់គ្នា (MOU) ទាក់ទងនឹងការជ្រើសរើសពលករ។ ហើយវានឹងមានសុពលភាពរយៈពេលបួនឆ្នាំ។
សូមបញ្ជាក់ថា រដ្ឋាភិបាលថៃ ចាត់វិធានការនេះមានគោលបំណងលើកកម្ពស់ការងារស្របច្បាប់ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងអន្តោប្រវេសន៍ខុសច្បាប់ និងស្ថិរភាពទីផ្សារការងារ ព្រមទាំងសម្រាលបន្ទុកហិរញ្ញវត្ថុទាំងកម្មករ និងនិយោជកផងដែរ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង