វៀតណាម៖ គ្រោះរាំងស្ងួតអូសបន្លាយពេលយូរបានធ្វើឲ្យអាងស្តុកទឹក Tri An ដ៏ធំនៅវៀតណាម នាភាគខាង​ត្បូង​ខេត្ត Dong Nai ប្រែជាស្ងួត និងមានស្នាមដីប្រេះលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំ។អាងស្តុកទឹ​កនេះ​គឺសម្រាប់បម្រើដ​ល់រោងចក្រវារីអគ្គិសនី Tri An ដែលបានបើកដំណើរការក្នុងឆ្នាំ ១៩៩១ និងជាអាងដ៏ធំបំផុតនៅភាគខាងត្បូង​ប្រទេស​វៀតណាមផងដែរ។

 

ទោះយ៉ាងណា អាងស្តុកទឹករួមជាមួយនឹងឧទ្យានជាតិ Nam Cat Tien គឺជាផ្នែកមួយនៃបំរុងជីវមណ្ឌល Dong Nai ខណៈអាង​ស្តុក​ទឹក​ដែល​មាន​ទំហំ​៣២.០០០​ហិច​តា​បាន​រីង​ស្ងួត​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។​ លើសពីនេះទៀត ទូក​នេសាទ​មួយ​ក្នុង​ចំណោម​ទូក​នេសាទ​ជាច្រើនត្រូវ​បាន​គេ​ទុក​ចោល​នៅ​លើដីប្រេះ​បែក​នៃ​អាង​ស្តុក​ទឹក​ក្នុង​ស្រុក Vinh Cuu ហើយអាងស្តុកទឹកពេញមួយនេះ ធ្លាប់ជាកន្លែងនេសាទសម្រា​ប់រាប់រយគ្រួសារក្នុងតំបន់។

 យោង​តាម​ក្រុមហ៊ុន​វារីអគ្គិសនី Tri An បានបញ្ចាក់ថា កម្រិត​ទឹក​ធ្លាក់​ចុះ​ទាប​បំផុត​ក្នុង​រយៈ​ពេល ១២ ឆ្នាំ​មក​នេះ​ គឺ​នៅ​ប្រហែល ៥០ ម៉ែត្រ ស្របពេលដែល​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បាន​ជួយ​កម្រិត​នេះ​ឡើង​ដល់​៥១​ម៉ែត្រ​ប៉ុណ្ណោះ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ