អន្តរជាតិ៖ គ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ប្រទេសអ៉ីតាលីក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ បានធ្វើឲ្យរីងបឹង Garda ដែលជាបឹងដ៏ធំបំផុតរបស់ប្រទេស ក្នុងកម្រិតដ៏ទាបបំផុត ដែលមិនធ្លាប់មានក្នុងកំណត់ត្រា ហើយបានក្រើនរំលឹកថាសីតុណ្ហភាពដ៏ក្តៅរបស់បឹងនេះ នឹងធ្វើឲ្យទឹកសមុទ្រការាបៀនឡើងដល់កម្រិតមធ្យមភាគមួយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី ១៤ សីហា ២០២២។

ភាគខាងជើងប្រទេសអ៊ីតាលីមិនមានឃើញភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនខែមកហើយ ហើយការធ្លាក់ព្រិលនៅឆ្នាំនេះធ្លាក់ចុះ 70 ភាគរយ ដែលធ្វើអោយផ្លូវទឹកសំខាន់ៗដូចជាទន្លេ Po ដែលហូរកាត់តំបន់បេះដូងកសិកម្ម និងឧស្សាហកម្មរបស់ប្រទេសអ៊ីតាលី។

ប្រទេសជាច្រើននៅអឺរ៉ុប រួមទាំងអេស្ប៉ាញ អាឡឺម៉ង់ ព័រទុយហ្គាល់ បារាំង ហូឡង់ និងចក្រភពអង់គ្លេស កំពុងស៊ូទ្រាំនឹងគ្រោះរាំងស្ងួតនៅរដូវក្តៅនេះ ដែលបានធ្វើឱ្យប៉ះពាល់ដល់កសិករ និងអ្នកដឹកជញ្ជូន។

រលកកំដៅជាបន្តបន្ទាប់ក៏បានធ្វើឱ្យមានការយកចិត្តទុកដាក់ជាថ្មីលើហានិភ័យនៃការប្រែប្រួលអាកាសធាតុសម្រាប់អឺរ៉ុប។

មជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់គណៈកម្មការអឺរ៉ុបបានព្រមាននៅសប្តាហ៍នេះថាលក្ខខណ្ឌគ្រោះរាំងស្ងួតនឹងកាន់តែអាក្រក់ទៅៗ ហើយអាចប៉ះពាល់ដល់ 47 ភាគរយនៃទ្វីប។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ