សម្តេចតេជោ ហ៊ុន សែន ៖ សម្តេចនឹងបិទហ្វេសប៊ុកនៅកម្ពុជា បើក្រុមប្រឆាំងឌឺដងរឿង សម្តេចបិទហ្វេសប៊ុកខ្លួនឯងចោល
ពោធិ៍សាត់ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សម្តេចនឹងបិទហ្វេសប៊ុកនៅកម្ពុជា បើក្រុមប្រឆាំងឌឺដងរឿង សម្តេចបិទផេកហ្វេសប៊ុកខ្លួនឯងចោល។
សម្ដេចតេជោ ហ៊ុន សែន លេីកឡេីងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត មកពីរោងចក្រសហគ្រាសចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ក្រុមចង្រៃនៅក្រៅស្រុក ដែលសប្បាយអរ ចំពោះការលុបចោលអាខោនfacebookផ្លូវការរបស់ សម្តេច ដោយសម្តេចខ្លួនឯងផ្ទាល់ ដោយសម្តេចបានព្រមានកាត់ផ្តាច់ទំនាក់ទំនងបណ្តាញសង្គមនេះនៅកម្ពុជាតែម្តង ប្រសិនបើពួកប្រឆាំងនៅផ្គើនព្រហើន ។ទោះជាយ៉ាងណា សម្តេចមិន ចង់ឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋឡើយ។
ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ចំពោះការសម្រេចឈប់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ហើយដែលកំពុងធ្វើឲ្យក្រុមប្រឆាំងនៅក្រៅស្រុកសប្បាយចិត្ត។ តែយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ដែរថា នៅតែអាចមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋបានគ្រប់ពេលវេលា៕